យុវជន​កំពុង​ផ្សារភ្ជាប់​ខ្លួន​​នឹង​ការយល់ដឹង​​ពី​គ្រឿង​ស្រវឹង​

16-07-2014 8:21 am 1869
ស្រាបៀរដែលគេចាក់ក្នុងកែវលើកទង្គិចកែវគ្នា

​ទឹក​ដែល​មាន​ផ្ទុក​ជាតិ​អាល់​កុល ត្រូវបាន​ឧស្សាហកម្ម​កែច្នៃ​ធ្វើ​ជា​ទឹក​ស្រវឹង ។ ទឹកស្រវឹង​នេះ ត្រូវបាន​គេ​និយម​ពិសារ​ជា​ក្រុមៗ នៅពេល​មាន​កម្មវិធី​សប្បាយៗ និង​នៅ​ពេល​ជួបជុំ​មិត្តភក្តិ​ជិត​ឆ្ងាយ ឬ​ក្រុមគ្រួសារ​របស់​មនុស្ស​នា​សម័យ​បច្ចុប្បន្ន​នេះ​។ កាលពី​មុន​គេ​សង្គេត​ឃើញ​មាន​តែ​មនុស្ស​ចាស់ ឬ​វ័យ​ជំទង់​តែប៉ុណ្ណោះ​ដែល​និយម​ពិសារ​ស្រា ឬ​គ្រឿង​ស្រវឹង ប៉ុន្តែ​បច្ចុប្បន្ន​នេះ សូម្បីតែ​មនុស្ស​នៅ​វ័យ​កុមារ​អាយុ​មិនទាន់​១៨​ឆ្នាំ​ផង​ក៏​បាន​ការ​ពិសា​គ្រឿង​ស្រវឹង​នៅតាម​ភោជនីយដ្នាន និង​នៅតាម​គេហដ្ឋាន​ដែរ​។ ការ​ពិសារ​របស់​មនុស្ស​ជាទូទៅ​យល់ថា​គ្រឿង​ស្រវឹង​បំផ្លាញ​សុខភាព​ធ្ងន់ធ្ងរ​ណាស់ តែ​ទោះជា​មាន​ការយល់ដឹង​បែប​នេះ​ក្តី​ក៏​មាន​មនុស្ស​ច្រើន​ណាស់​នៅ​តែ​ប្រព្រឹត្ត និង​ចចេស មិន​ស្តាប់​នៅពេល​មាន​ការ​ទូន្មាន​ម្តងៗ​។​ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​វណ្ណ វុត្ថា រាយការណ៍​៖

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​នឹង​ធ្វើឱ្យ​អន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​។ មនុស្ស​ដែល​ពិសារ​គ្រឿង​ស្រវឹង​ច្រើន​នឹង​មាន​អា​ការៈ​ធីងធោង ភាំងៗ​។ ក្រោយ​ពី​ការ​ពិសា​ហើយ​នោះ និយាយ​ពី​ការចងចាំ​វិញ​។​លោកអ្នក​នឹង​មាន​អាការៈ តានតឹង និង​ញ័រ​ខ្លួន​ក្នុង​ករណី​ធ្ងន់ធ្ងរ​ប្រែ​ទៅ​ជា​វង្វេងវង្វាន់ និង​អាច​មាន​អាការៈ​ប្រកាច់​ទៀតផង​។​

យុវជន​សោម សុ​នីតៈ ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកល​វិទ្យា​ភ្នំពេញ​អន្តរជាតិ​យល់ថា គ្រឿង​ស្រវឹង​មាន​ផល​ប៉ះព៉ាល់​ធ្ងន់ធ្ងរ​ណាស់ ចំពោះ​យុវជន​ផ្ទាល់​ផង និង​សង្គមជាតិ​ផង​។ ហើយ​ម្យ៉ាងទៀត​គ្រួសារ​ទាំងមូល​នៃ​ជន​សេព​គ្រឿង​ស្រវឹង​ក៏​នឹងរង​នូវ​ឥទ្ឋិពល​នេះ​ផង​ដែរ​។​

 

សម្លេងយុវជន​សោម សុ​នីតៈ​៖

 

យុវត្តី​ហេង សុជា​វ័យ​ជាង​២០​ឆ្នាំ​បាន​និយាយថា យុវជន​បច្ចុប្បន្ន​ច្រើនតែ​ខ្វាយខ្វល់​ពី​បញ្ហា​សង្គម ដូចជា​អំពើ​ពុករលួយ ការតស៊ូ​មតិ និង​បញ្ហា​សង្គម​ជាច្រើន​ទៀត ប៉ុន្តែ​បញ្ហា​ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ដែល​មាន​ការផ្សព្វផ្សាយ​លើកទឹកចិត្ត​ដល់​អ្នក​ពិសារ​គ្រឿង​ស្រវឹង​យុវជន​ដូចជា​មិនសូវ​ចាប់អារម្មណ៍​ពី​បញ្ហា​នេះ​សោះ​។​

 

សម្លេង​យុវត្តី​ហេង សុជា​៖

 

​យុវជន​មកពី​សាកលវិទ្យាល័យន័​រតុន​ម្នាក់ទៀត លោក​ទូច ចាន់​មករា​បាន​មានប្រសាសន៍ថា គ្រឿង​ស្រវឹង​បាន​ធ្វើឲ្យ​យុវជន​ប្រមាណ​ជា​៣០​ភាគរយ​នៅក្នុង​ភូមិកំណើត​របស់​លោក​កំពុងតែ​ស្រវឹង​ជា​រៀងរាល់ថ្ងៃ​។​

 

សម្លេង​យុវជន​ទូច ចាន់​មករា៖ 

 

​លោក​ទីន សុខ​លីន​យុវជន​ស្ម័គ្រចិត្ត​នៃ​សមាគមយុវជន​ខ្មែរ  បាន​មានប្រសាសន៍ថា ការសេព​គ្រឿង​ស្រវឹង​របស់​យុវជន​នៅ​សម័យ​នេះ មួយ​ផ្នែក​ធំ​ជា​កំហុស​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​សុំ​ឲ្យ​យុវជន​បង្វែរ​ការតវ៉ា​របស់​ខ្លួន​លើ​បញ្ហា​សង្គម មក​តវ៉ា​បញ្ហា​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដ៏​សម្បើម​លើសលុប​វិញ​ប្រើសរ​ជាង​។​

 

​សម្លេង​យុវជន​ទីន សុខ​លីន៖

 

​ហេតុផល​សំខាន់ៗ​ដែល​ធ្វើឱ្យ​មាន​ការ ពិសា​គ្រឿង​ស្រវឹង គឺ​ដើម្បី​ភាព​ចង់​សប្បាយរីករាយ​ជួបជុំ និង​ការអូសទាញ ពី​សំណាក់​មិត្ដភក្ដិ​។​យុវជន​ភាគច្រើន​ចេះ​ទទួលទាន​គ្រឿង​ស្រវឹង​ដោយ​ការសាកល្បង​កាលពី​នៅ​វ័យ​ជំទង់​។ យុវវ័យ​មួយចំនួន​គ្រាន់តែ​ចង់​សាកល្បង​នឹង​ការសេព​គ្រឿង​ស្រវឹង​តែ​ប៉ុណ្ណោះ​តែ​មាន​មួយចំនួនទៀត​ចាប់ផ្ដើម​ទទួលទាន​គ្រឿង​ស្រវឹង​កាន់តែ​ទៀងទាត់​។​ស្ថិតក្នុង​វ័យ​កណ្ដាល​នៃ​ជីវិត​យុវជន​មួយចំនួន​ក៏​ចាប់ផ្ដើម​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ជាពិសេស​ចំពោះ​យុវជន​ដែល​មាន​ភាព​តានតឹង​ផ្លូវចិត្ដ​៕​(ដោយ៖​វណ្ណ វុត្ថា)

ព័ត៌មានផ្សេងទៀត