អ្នក​សារ​ព័ត៌មាន ​ត្រូវ​​បង្កើន​​ចំណេះ​ដឹង​​ក្នុង​​ការ​ប្រើ​ប្រាស់​​ពាក្យ​​រាជ​ស័ព្ទ​

11-07-2014 5:46 pm 2319
បណ្តាញទូរទស្សន៍ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា

​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ គឺ​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២​កក្កដា​។​នៅក្នុង​ពិធី​ប្រវត្ថិសាស្ត្រ​នេះ មាន​ការរៀបចំ​ពិធី​យ៉ាង​អធិកអធម ដើម្បី​ឲ្យ​សាកសម​នឹង​ព្រះ​កេ​ត្ត​នាម របស់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​គឺជា ព្រះមហាវីរៈក្សត្រ ដ៏​ល្បីល្បាញ នៅ​ទូទាំង​ប្រទេស និង​ពិភពលោក​។​ដោយ​សារ​ជា​ព្រឹត្តិការណ៍​ប្រវត្ថិសាស្ត្រ ព្រះរាជ​ពិធី​នេះ គឺ​មាន​អ្នកសារព័ត៌មាន បាន​ចុះឈ្មោះ​ចូលរួម​យក​ព័ត៌មាន​ប្រមាណ​ជា​៨០០​នាក់​។

​បញ្ហា​ប្រឈម​ដែល​អ្នក​សារព័ត៌​មា​ន្រូ​វ​បាន​មហាជន​ទូទៅ រិះគន់​ជា​ញឹកញាប់ គឺ​ការប្រើប្រាស់​ពាក្យ​រាជ​ស័ព្ទ ក្នុង​ការអត្ថាធិប្បាយ​។​ដើម្បី​បង្កើន​ចំណេះដឹង​អ្នកសារព័ត៌មាន​បន្ថែម នៅ​ក្នុង​ការប្រើប្រាស់​ពាក្យ​រាជ​ស័ព្ទ អ្នកសារព័ត៌មាន​ផ្ទាល់ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវធ្វើ​ដូចម្តេចខ្លះ​? ​ជា​បន្ត​សូម​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា និង​លោក ពុយ​គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត