​​ឪពុក​ម្តាយ​គួរ​​ទំលាប់​​​ឲ្យ​​កូន​​​ចូលចិត្ត​អាន​​សៀវភៅតាំងពី​​ក្មេង​​

04-07-2014 6:09 pm 3377

​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​និយម​អាន​សៀវភៅ នៅ​ទូទាំង​ប្រទេស​គឺ​មាន​តិចតួច​ណាស់ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ទៀត​។​ការ​ទំលាប់​អាន​សៀវភៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅមានកំរិត ដោយសារតែ ពួកគេ មិន​ហ្វឹកហាត់ រឺ​មានទំលាប់​អាន​សៀវភៅ​តាំងពីក្មេង​មក​។​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោកពុយ​គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​អ្នក​បោះពុម្ព​សៀវភៅ​ចម្បាំង​រវាង​អាមេរិក និង​ចិន ដែល​ទើបតែ​ចេញលក់​កាលពីពេល​ថ្មីៗ​នេះ​។

លោក ពុយ គា បាន​បន្តថា ទោះបីជា លោក បានដឹង​ហើយ​ថា​ការអាន​សៀវភៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅមានកំរិត ក៏ដោយ ប៉ុន្តែ លោក ជឿជាក់ថា នេះ គឺជា​សកម្មភាព​ចូលរួម​ចំណែក​បង្កើន​ចំណេះដឹង និង​ជួយ​ដល់​ការងារ​មនុស្សធម៌​បាន​ថែម​មួយកំរិត​ទៀត​ផង​ដែរ​។​
ជាបន្តសូមស្តាប់បទសម្ភាសន៍ ឆេង សូរិយា និង លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ​នៅក្នុងនាទី​បច្ចុប្បន្នភា​ព​សង្គម​ដូច​តទៅៈ​


ព័ត៌មានផ្សេងទៀត