CooTel​ចេញមុខ​​ប្រកួត​ប្រជែង​​ទីផ្សារ​​ទូរគមនាគមន៍​​នៅ​​កម្ពុជា​

26-11-2013 11:12 am 4303

ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ជាច្រើន​កំពុងតែ​ចរាចរណ៍​នៅក្នុង​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា​។ ចំនួន​ដ៏​ច្រើន​របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​បាន​តម្រូវ​អោយ​​ការ​ប្រកួត​ប្រជែង​​មាន​​លក្ខណៈ​​តឹងតែង​​ខ្លាំង​​សម្រាប់​​ក្រុមហ៊ុន​ទូរ​សព្ទ័​។

ទន្ទឹម​នឹង​ទីផ្សារ​ដ៏​ចង្អៀត​នេះ​ជា​បន្តបន្ទាប់ ក្រុម​ហ៊ុន​​ទូរ​សព្ទ័​​មួយ​ចំនួន​​បាន​​ដួល​​រំលំ ​និង​​ប្រកាស​​ក្ស័យ​ធន​ជា​​បន្ត​បន្ទាប់ ​ក្រោយ​បើក​ដំណើរការ​មិន​​ទទួល​បាន​​ជោគ​ជ័យ​។​

ដោយឡែក​ក៏មាន​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ខ្លះ​ទៀត បាន​រួម​បញ្ចូល​គ្នា​ផងដែរ​។​ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៣ ក្រុមហ៊ុន​ស៊ីន​វៃ​(​ខេ​ម​បូឌា​) ធេលី​ខម ខូ​អិល​ធី​ឌី ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ក្រោម​ស្លាក​សញ្ញា CooTel (​ឃូ​ថែ​ល​) បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​។​

កត្តា​អ្វីដែល​CooTel (​ឃូ​ថែ​ល​)​សម្រេច​ការចេញមុខ​ប្រកួតប្រជែង​លើ​ទីផ្សារ​ទូរគមនាគមន៍​ដែល​កំពុង​មាន​ការប្រកួត​ប្រជែង និង​តូចចង្អៀត​នេះ​?

សូម​ស្តាប់​បទសម្ភាសន៍​រវាង​ឆេង សូរិយា និង​លោក​ពេជ្រ ចិត្រា ​នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ស៊ីន​វៃ (​ខេ​ម​បូឌា​) ធេលី​ខម ខូ​អិល​ធី​ឌី​៖

សំលេងៈ

 

 

ព័ត៌មានផ្សេងទៀត