មនុស្ស​ស្លាប់​​ដោយសារ​​ផ្ទុះ​ឃ្លាំង​នៅ​ចិន​​កើន​ឡើង​​ជាង​​១០០​​នាក់​

16-08-2015 11:04 am 1238

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​សីហា ចំនួន​អ្នក​ស្លាប់​ដោយសារ​ផ្ទុះ​ឃ្លាំង​នៅ​តំបន់​ឧស្សាហកម្ម​នៃ​ទីក្រុង​Tianjin​ប្រទេស​ចិន​កើនឡើង​ដល់​១០៤​នាក់​ហើយ​។ ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ក៏​មាន​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​២១​នាក់​ផង​ដែរ​។ ការផ្ទុះ​ផ្ទួនគ្នា​ពីរ​ដង​នៅ​ឃ្លាំង​ក្នុង​ទីក្រុង​Tianjin​កាលពី​ថ្ងៃ​ទី​១២​សីហា បើ​តាម​ស៊ីន​ហួរ​រហូតមកដល់​ពេលនេះ មាន​មនុស្ស​ចំនួន​៧២២​នាក់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅក្នុង​នោះ​មនុស្ស​៥៨​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ដោយសារ​ព្រួយបារម្ភ​ពី​សារធាតុ​គីមី​ធ្លាយ​ចេញពី​ការផ្ទុះ​នេះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ប្រ​ជា​ពល​រដ្ឋ​ដែល​រស់នៅ​តំបន់​កើតហេតុ បាននាំគ្នា​ជម្លៀស​ខ្លួន​ចេញ​ជា​បន្តបន្ទាប់​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត