មនុស្ស​ជាង​​៦២,០០០​នាក់​​រង​ផលប៉ះពាល់​​ដោយសារ​ទឹកជំនន់​​នៅ​ហ្វីលីពីន​

09-08-2015 11:18 am 1273
ទឹកជំនន់​បង្កដោយទឹកភ្លៀង​​កំពុង​ជន់លិច​ផ្ទះប្រជាជន

​មនុស្ស​ជាង​៦២,០០០​នាក់​បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ វាយប្រហារ​នៅ​តំបន់​មួយចំនួន​ក្នុង​ប្រទេស​ហ្វីលីពីន​។ គ្រោះទឹកជំនន់​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​បន្ដបន្ទាប់​គ្នា​ជា​ច្រើន​ថ្ងៃ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុមប្រឹក្សា​កាត់បន្ថយ​និង​គ្រប់គ្រង​គ្រោះមហន្ដរាយ​ធម្មជាតិ​ហ្វីលីពីន​។​ភ្លៀង​ដែល​ធ្លាក់​កាលពី​សប្ដាហ៍​មុន បាន​បង្ក​ជា​ទឹកជំនន់​វាយប្រហារ​នៅក្នុង​ទីក្រុង​មួយចំនួន​ក្នុង​ប្រទេស​ហ្វីលីពីន​។ មនុស្ស​៩០០​នាក់​ក៏​ត្រូវ​ជម្លៀស​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ផងដែរ ក្រៅពីនេះ​មាន​មនុស្ស​៩​នាក់​បាន​ស្លាប់​។ រីឯ​ផលដំណាំ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​គិត​ជា​ទឹកប្រាក់​ជំហាន​ដំបូង​ប្រមាណ​៥,៤៥​លាន​ពឺ​សូ​ស្មើនឹង​ជិត​១១៨,៩៩៥​ដុល្លារ​អាមេរិក​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត