វិធី​ដោះស្រាយ បញ្ហា​ថប់​បារម្ភ​

ដោយ៖ អ៊ុន សុខឡា 09-05-2019 11:30 am 202

​ថប់​បារម្ភ ជា​បញ្ហា​ផ្លូវចិត្ត​ម្យ៉ាង ដែល​កើតមាន​ញឹកញាប់​។ ជាទូទៅ​អ្នក​ដែលមាន​បញ្ហា​នេះ រមែង​គិត និង​ព្រួយបារម្ភ​ច្រើន ហួសហេតុ អំពី​រឿងរ៉ាវ​ក្នុង​ជីវិត ដូចជា​គិតពី​បញ្ហា​ការងារ បញ្ហា​មុខរបរ ពី​អនាគត បញ្ហា​គ្រួសារ ជាដើម​។ យ៉ាងណា​កុំ​បណ្តោយឲ្យ​ស្ថានភាព​យ៉ាប់យ៉ឺន​នេះ បន្ត​ញាំញី​យូរអង្វែង​ពេក អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ សម្រាប់​ដំណោះស្រាយ ដែល​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន តាមរយៈ ៖

-​សើច​ឬ​ស្រែក​ចេញ​ក្រៅ​ឲ្យ​ខ្លាំងៗ ៖ មើល​វីដេអូ​បែប​កំប្លែង​ណា​ដែល​អ្នក​ចូលចិត្ត ដើម្បី​អាចឲ្យ​អ្នក​បញ្ចេញ​សំណើ​ចបាន​។​

-​ហាត់ប្រាណ​ជាប្រចាំ ៖ លំ​ហាត់ប្រាណ​ប្រភេទ​ណា​ក៏បាន ដែល​អ្នក​ចូលចិត្ត មិន​ថា​ការដើរ​លឿន ឬ​ដើរ​យឺត សុទ្ធតែ​អាចជួយ​ស​ម្រូលអារម្មណ៍​របស់អ្នក​បាន​។​

-​សម្មា​ធិ ៖ ការអនុវត្ត​ការ​សម្មាធិ ដូចជា​យូ​ហ្គា អាចធ្វើឲ្យ​សរសៃប្រសាទ ជួយ​សម្រួល​អា​ការនៃ​ការថប់​បារម្ភ​។​

-​គេង​ឲ្យបាន​គ្រប់គ្រាន់ ៖ បើទោះជា​មាន​កិច្ចការ​រវល់​យ៉ាងណាក៏ដោយ អ្នក​ដែល​ដឹងថា​ខ្លួនឯង​កំពុងមាន​បញ្ហា​ថប់​បារម្ភ មិនត្រូវ​រំលង​ការ​គេង​ដាច់ខាត​។ គេង​ឲ្យបាន​៧​ទៅ​៨​ម៉ោង​រៀងរាល់​យប់ អាចជា​វិធីសាស្ត្រ​ដ៏​ល្អ ក្នុង​ការដោះស្រាយ​បញ្ហា​ថប់​បារម្ភ​។​

-​ដកដង្ហើម​ឲ្យ​វែងៗ ៖ រក​កន្លែង​ដែលមាន​ខ្យល់អាកាស​ល្អ ដក​ដង្ហើមវែងៗ​និង​យឺតៗ ជា​វិធីសាស្ត្រ ជួយ​សម្រួល​អារម្មណ៍​និង​បន្ថយ​ស្ត្រេ​ស​។​

-​ពិសា​អាហារ​ដែលមាន​សុខភាព​ល្អ ៖ ពិសា​ផ្លែឈើ និង​បន្លែ ស្រស់ៗ​ឲ្យបាន​គ្រប់គ្រាន់​។ ក្រៅពីនោះ គួរ​ចៀសវាង​ទទួលទាន​ស្រា​និង​កាហ្វេ​អ៊ី​ន និង​ការជក់បារី​៕

ព័ត៌មានផ្សេងទៀត