ស្បែក​មុខ​រលាក ដោយសារតែ​ពន្លឺព្រះអាទិត្យ​

ដោយ៖ អ៊ុន សុខឡា 07-05-2019 5:03 pm 172

​ស្បែក​មុខ​ដែល​រង​ផលប៉ះពាល់ ដោយសារតែ​ពន្លឺព្រះអាទិត្យ គួរ​ជ្រើសរើស​ផ្លែ​ប័រ ដែលជា​ដំណោះស្រាយ​តាមបែប​ធម្មជាតិ ល្អ​សម្រាប់​ផ្ទៃមុខ​។ ផ្លែ​ប័រមាន​ផ្ទុក​វីតាមីន A, D​និង E ជួយ​សម្រួល​ដល់​ស្បែក ដែល​រង​នូវ​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ , បង្កើន​ការផលិត​កូឡា​ជែន និង​កាត់បន្ថយ​ការ​រ លាក​ស្បែក​។​

​វិធី​ងាយៗ ដោយ​អ្នក​គ្រាន់តែ​យក​ផ្លែ​ប័រមួយ​ចំហៀង ចិត​យកតែ​សាច់​មក​បំបែក​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹ​កក្តៅ ២​ស្លាបព្រា​ចូល​ច្របល់​ឲ្យ​សព្វ​។ រួច​យកមក​លាប​លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា រក្សាទុក​១០​នាទី ចាំ​លាងជម្រះ​ចេញ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។​

​ចំពោះ​អ្នក​ដែលមាន​ប្រភេទ​ស្បែក​មុខស្ងួត​ឬ​ប្រតិកម្ម ហើយ​ចង់​ប្រើ​រូបមន្ត​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​មុខ គួរ​បន្ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​ចូលទៅក្នុង​ល្បាយ​ខាងលើ ហើយ​ចាំ​យកមក​លាប​លើ​ផ្ទៃមុខ​៕

ព័ត៌មានផ្សេងទៀត