អំពិល​ទុំ​និង​រមៀតជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​

ដោយ៖ អ៊ុន សុខឡា 06-05-2019 11:39 am 224

​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin ដែល​ជួយ​សម្អាត​ស្បែក​និង​សម្លាប់​បាក់តេរី​។ ចំណែកឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​នៅក្នុង​រមៀត​និង​អំពិល​ជួយ​កាត់បន្ថយ​ស្នាម​ជាំ ចំណុច​ខ្មៅៗ​លើ​ស្បែក និង​ធ្វើឲ្យ​ស្បែក​របស់អ្នក​ភ្លឺ​ថ្លា​។​

​វិធី​ធ្វើ ៖ យក​ទឹក​មួយ​ពែង​ដាំ​ឲ្យ​ពុះ ហើយ​ដាក់​អំពិល​ទុំ​ចំនួន​៣០​ក្រាម​ចូល រហូតដល់​អំពិល​ទន់ ចាំ​ដាក់ចុះ​ទុកឲ្យ​ត្រជាក់ ហើយ​ចម្រាញ់​យកតែ​សាច់​អំពិល​។ ក្រោយមក​យក​សាច់​អំពិល លាយ​ជាមួយ​ម្ស៉ៅ​រមៀត​មួយ​ចុង​ស្លាបព្រា រួច​យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​២០​នាទី​ចាំ​លាងជម្រះ​ចេញ​៕

ព័ត៌មានផ្សេងទៀត