វិធី​ព្យាបាល​មុន​គូថ​ឲ្យ​ឆាប់​ជា​

ដោយ៖ អ៊ុន សុខឡា 26-04-2019 12:03 pm 377

​មុន​មិន​មែនមាន​កើត​តែ​លើ​មុខ និង​ខ្នង​ប៉ុណ្ណោះ​ទេ វា​ក៏មាន​កើត​នៅលើ​បរិវេណ​គូថ​ផងដែរ​។ មាន​វិធី​ងាយៗ តាមបែប​ធម្មជាតិ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​មុន ដែល​កើតឡើង​ត្រង់​គូថ​ឲ្យ​ឆាប់​ជាសះស្បើយ​។ នៅ​ក្នុងនោះ ក៏មាន​ការប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ផងដែរ​។​

​វិធី​ប្រើ​អ្នក​គ្រាន់តែ​ចិត​យក​ភាព​អន្ធិល របស់​ប្រទាល​កន្ទុយក្រពើ បិទ​លើបរិវេណ​មុន ហើយ​រក្សា​វា​ទុក​នៅត្រង់​នោះ​ឲ្យ​ស្ងួត​រយៈពេល​១៥ ទៅ​២០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​ធ្វើបែបនេះ ៣​ដង​ក្នុង​មួយថ្ងៃ ដើម្បី​ឆាប់​ទទួលបាន​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត