លាងមុខ​ជាមួយ​ទឹក​ក្តៅឧណ្ណៗបើក​រន្ធ​ញើស មុន​លាប​របស់​នេះដើម្បី​យក​មុន​ក្បាល​ខ្មៅ​ចេញ​

ដោយ៖ អ៊ុន សុខឡា 25-04-2019 12:03 pm 407

​ជា​ការពិត ដែល​ម្ស៉ៅ​សូដា​មាន​ប្រសិទ្ធភាព នៅក្នុង​ការ​កម្ចាត់​មុន​ក្បាល​ខ្មៅ​ដ៏​អស្ចារ្យ​។ ម្ស៉ៅ​សូដា​ជួយប​ន្ថយក​ម្រិត pH របស់​ស្បែក ដូច្នេះ​វា​នឹង​ចាប់ផ្តើម​ឲ្យ​ការផលិត​ប្រេង​ធ្លាក់ចុះ​ហើយ នៅ​ទីបំផុត​ទៅមុន​ក្បាល​ខ្មៅ​នឹង​មិនមាន​វត្តមាន នៅលើ​ស្បែក​មុខ​របស់​អ្នក​ទៀត​ទេ​។​

​សម្រាប់​វិធី​ធ្វើ​និង​ប្រើ​វិញ អ្នកយក​ម្ស៉ៅ​សូ​ដាម​កលាយជា​មួយ​ទឹក នៅក្នុង​បរិមាណ​ល្មម ធ្វើយ៉ាងណា​ឲ្យ​ល្បាយ​នេះ រក្សាបាន​ទម្រង់​ខា​ប់ៗ​។ បន្ទាប់មក​លាងមុខរ​បស់​អ្នក ជាមួយ​ទឹក​ក្តៅឧណ្ណៗ ដើម្បី​បើក​រន្ធ​ញើស រួច​យក​ល្បាយ​ម្ស៉ៅ​សូដា មក​លាប​លើ​ផ្ទៃមុខ ជាពិសេស​ត្រូវ​ផ្តោតលើ​បរិវេណ​ស្បែក​មុខ ដែលមាន​បង្កប់​មុន​ក្បាល​ខ្មៅ អប​ដោយ​ការ​ម៉ាស្សា​ជាមួយ​ចុង​ម្រាមដៃ​ថ្នមៗ ១​នាទី ចាំ​លាងជម្រះ​មុខ​ជាមួយ​ទឹក​ត្រជាក់ ដើម្បី​បិទ​រន្ធ​ញើស​ជាការ​ស្រេច​៕

ព័ត៌មានផ្សេងទៀត