ថ្នាំ​អាស្ពីរីន​និង​ទឹកឃ្មុំ ជួយ​ព្យាបាល​មុខ​មុន​

ដោយ៖ អ៊ុន សុខឡា 11-04-2019 6:58 pm 205

​កញ្ចប់​ថែរក្សា​មុខ ផ្សំ​ពី​ថ្នាំ​អាស្ពីរីន​និង​ទឹកឃ្មុំ គឺ​សាក​សម​បំផុត សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត និង​មាន​មុន​។ កញ្ចប់​ថែរក្សា​ស្បែក​មួយ​នេះ នឹង​ជួយ​រក្សា​ស្បែក​មុខ​របស់​អ្នក ឲ្យមាន​សំណើម​ជាប់​ជានិច្ច​។ 

​វិធី​ធ្វើ យក​ថ្នាំ​អាស្ពីរីន​៥​ទៅ​៦​គ្រាប់ កិន​ឲ្យ​ម៉ដ្ឋ​ជាមួយ​ទឹក ហើយ​បន្ថែម​ទឹកឃ្មុំ​សុទ្ធ​មួយ​ស្លាបព្រា​ច្របល់​ឲ្យ​សព្វ រួច​បន្ថែម​ប្រេង​អាល់​ម៉ុន​២​ទៅ​៣​ដំណ​ក់ កូរ​ឲ្យ​សព្វ​ម្តងទៀត​។ បន្ទាប់មក​យក​ល្បាយ​នេះ មក​លាប​លើ​ផ្ទៃមុខ​រក្សាទុក​១៥​នាទី ចាំ​លាងជម្រះ​ចេញ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ទឹកឃ្មុំ​មាន​គុណសម្បត្តិ​ល្អឥតខ្ចោះ នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​មុន ហើយក៏​ជា​អាហារ​ដ៏​មាន​គុណភាព សម្រាប់​ស្បែក​មុខ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត