រូបមន្តផ្ជិត​រន្ធ​ញើស​ធំៗដោយ​ប្រើ​ល្ហុង​និង​ទឹកឃ្មុំ​

ដោយ៖ អ៊ុន សុខឡា 10-04-2019 6:40 pm 188

​ល្ហុង​មាន​ប្រសិទ្ធភាព នៅក្នុង​ការ​ជម្រុះ​ចេញ​នូវមុន​ក្បាល​ពណ៌​ខ្មៅ មុន​ក្បាល​ស​,  និង​ភាពមិនប្រក្រតី​ផ្សេងៗ​ទៀត ដែល​កកស្ទះ​ក្នុង​រន្ធ​ញើស ហើយ​ធ្វើឲ្យ​រន្ធ​ញើស​រីក​ធំ​។

វិធី​ងាយៗ ដោយ​អ្នក​គ្រាន់តែ​យក​ល្ហុង​ទុំ​៣​ទៅ​៤​ដុំ​តូចៗ កិន​ឲ្យ​ម៉ដ្ឋ​ហើយ​បន្ថែម​ទឹកឃ្មុំ​២​ទៅ​៣​ដំណ​ក់ រួច​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​បំពោ​កលើ​ផ្ទៃមុខ រក្សាទុក​១០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​អនុវត្តតាម​វិធី​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​៕ 

ព័ត៌មានផ្សេងទៀត