ទឹកខ្មេះ​ជួយ​បំបាត់​ក្លិន​ជើង និង​ធ្វើឲ្យ​ជើង​រលោង​

ដោយ៖ អ៊ុន សុខឡា 07-04-2019 6:35 pm 228

​អ្នក​ដែលមាន​បញ្ហា​ធំក្លិន​ជើង និង​ស្បែកជើង​គ្រើម អាច​ប្រើ​ទឹក​ខ្មេះ ដោយ​គ្រាន់តែ​ត្រាំ​ជើង​ចូលទៅក្នុង​ទឹក​លាយ ទឹក​ខ្មេះ នឹង​ជួយ​ឲ្យ​ស្បែក​ដែល​គ្រើម​ប្រែជា​រលោង​ឡើងវិញ និង​ជួយ​បំបាត់​ក្លិន​ជើង​។ វិធី​ធ្វើ​យក​ទឹកខ្មេះ ១​ពែ​ង លាយ​ជាមួយ​ទឹកស្អាត​ធម្មតា ៤​លីត្រ ហើយ​ត្រាំ​ជើង​ចូល ទៅក្នុង​ទឹក​នោះ ប្រហែល ១៥​ទៅ​២០ នាទី រួចហើយ​សឹម​លាង​ចេញ​វិញ​។ បន្ទាប់មក​អ្នក​អាច​ប្រើឡេ​ផ្តល់សំណើម​លាប​បន្ថែម​មួយ​សារ​ទៀត​ក៏បាន ដើម្បី​កុំឲ្យជើង​បែក​ប្រេះ​៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត