ស្ក្រាប់​ កម្ចាត់មុន​ក្បាលខ្មៅ

ដោយ៖ អ៊ុន សុខឡា 15-03-2019 4:13 pm 400

​រូបមន្ត​កម្ចាត់​មុន​ក្បាល​ខ្មៅ​ដោយ​ប្រើ​គ្រឿងផ្សំ​បី​មុខ​រួមមាន​ស្ករ fine sugar ១​ស្លាបព្រា​, ប្រេង​អូ​លីវ ១​ស្លាបព្រា និង​ប្រេង​ដើម​តែ​១​ទៅ​២​ដំណ​ក់​។ វិធី​ធ្វើ អ្នក​គ្រាន់តែ យក​គ្រឿងផ្សំ​ទាំងនេះ លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ក្លាយជា​ល្បាយ​ជាការ​ស្រេច​។ ចំណែក​វិធី​ប្រើ​វិញ ដំបូង​ស្ទី​មមុខ​របស់​អ្នកប្រហែ​ល​១០​ទៅ​១៥​នាទី​សិន បន្ទាប់មក​យក​ល្បាយ​ដែល​លាយ​ហើយ​នោះ មក​លាប​លើ​ផ្ទៃមុខ ហើយ​ឈ្លី​ដោយ​ចុង​ម្រាមដៃ​ជា​រង្វង់​ថ្នមៗ​។ ម៉ាស្សា​ប្រហែល​២​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។ 

​អ្នក​អាច​ធ្វើបែបនេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ប្រេង​ដើម​តែ​នឹង​ជួយ​ស្បែក​អ្នក​ឲ្យ​ស្រស់ថ្លា បង្រួម​រន្ធ​ញើស មុន​ក្បាល​ខ្មៅ​នឹង​លាន​ចេញ​ក្រៅ​៕

ព័ត៌មានផ្សេងទៀត