ខ្ទឹម​បារាំងកាន់តែ​ឆួល​កាន់តែ​ល្អ​

ដោយ៖ អ៊ុន សុខឡា 15-03-2019 3:51 pm 330

​ខ្ទឹម​បារាំង ធ្វើឲ្យ​ខ្យល់​ដកដង្ហើម មាន​ក្លិន​មិនល្អ ក៏ប៉ុន្តែ​ក្លិន​ឆួល​របស់​ខ្ទឹមបារាំង មាន​ប្រយោជន៍​សម្បើម​ណាស់ ហើយ​បើ​កាន់តែ​ឆួល​ខ្លាំង គឺ​រឹតតែ​ជួយ​ទប់ទល់ ជំងឺ​ច្រើនឡើង​ដែរ​។ លទ្ធផល​នៃ​ការ​វាស់​បរិមាណ សារធាតុ​ហ្វី​ណូ​លិក ( ដែល​ជួយ​បន្ថយ ការ​ប្រឈម​នឹង​ជំងឺមហារីក និង​បេះដូង ) និង​សារធាតុ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ក្នុង​ខ្ទឹមបារាំង ច្រើនជាង ១០​ប្រភេទ គេ​រកឃើញថា ខ្ទឹមបារាំង​ប្រភេទ ដែលមាន​ភាព​ឆួល​ខ្លាំង មាន​សារធាតុ​ហ្វី​ណូ​លីក ច្រើនជាង​ប្រភេទ​ដែលមាន​ភាព​ឆួល​តិច​។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​ខ្ទឹមបារាំង ឲ្យបាន​ច្រើន​ប្រភេទ ទាំង​បែប​ចម្អិន​រួចស្រេច និង​បែប​ស្រស់ៗ ទទួលទាន​វា​កាន់តែច្រើន កាន់តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត