ចូលដល់​រដូវក្តៅ​ហើយ​មុខ​សម្បូរ​ខ្លាញ់ គួរប្រើ​ម៉ាស​ប្រភេទ​នេះ​!

ដោយ៖ អ៊ុន សុខឡា 12-03-2019 4:49 pm 331

​សម្រាប់​នារីៗ ដែល​ដឹងថា​ស្បែក​មុខ​ខ្លួនឯង​សម្បូរ​ខ្លាញ់ ហើយ​ចង់​ប្រើ​វិធី​ថែ​សម្រស់​បែប​ធម្មជាតិ ដើម្បី​ថែរក្សា​ស្បែក​មុខ​នា​រដូវក្តៅ​នេះ អាច​ប្រើ​ប៉េងប៉ោះ​គូ​នឹង​ម្ស៉ៅ​អង្ករ​។ អ្នក​គ្រាន់តែ យក​ទឹក​ប៉េងប៉ោះ​ស្រស់​ក្នុង​បរិមាណ​ល្មម លាយ​ជាមួយ​ម្ស៉ៅ​អង្ករ​៣​ស្លាបព្រា​និង​ទឹកឃ្មុំ​សុទ្ធ​១​ស្លាបព្រា ច្របល់​ចូលគ្នា​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ រក្សាទុក​១៥​នាទី​ចាំ​លាងជម្រះ​ចេញ​។ ម៉ាស​ប្រភេទ​នេះ ស័ក្តសម​សម្រាប់ស្បែក​មុខខ្លាញ់ ជាពិសេស​ត្រូវ​នឹង​រដូវក្តៅ​នេះ​តែម្តង​៕

ព័ត៌មានផ្សេងទៀត