សម្បក​ដំឡូងបារាំង មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សក់ស្កូវ​បាន​

ដោយ៖ អ៊ុន សុខឡា 10-03-2019 4:45 pm 253

​មាន​បញ្ហា​សក់ស្កូវ អាច​ប្រើប្រាស់​សម្បក​ដំឡូង​បារាំង​។ អ្នក​គ្រាន់តែ យក​ដំឡូងបារាំង​មួយ​ឬក៏​ពី​រចិត​យកតែ​សម្បក ធ្វើយ៉ាងណា​ឲ្យបាន​សម្បក​មួយពែង រួច​យក មក​ស្ងោរ​ជាមួយនឹង​ទឹក​២​ពែ​ង បន្ទាប់ពីស្ងោ​រហើយ​ទុក ឲ្យ​ត្រជាក់ ចាំ​ច្រោះ​យកតែ​ទឹក​របស់​វា ដាក់​ក្នុង​ចាន​មួយ​។ 

​វិធី​ប្រើ 

​កក់សក់​របស់​អ្នក​ជាមួយនឹង​សាប៊ូ​ទៅតាម​ទម្លាប់​ធម្មតា ហើយ​ប្រើ​កន្សែង​ជូត​ឲ្យ​ស្ងួត រួច​ប្រើ​ច្រាស​ធ្មេញ​ល្អិត ជ្រលក់​ក្នុង​ទឹក​សម្បក​ដំឡូងបារាំង យកមក​ជូត​ពី​គល់​សក់​ដល់​ចុង​សក់ តាម​ស្រទាប​ស្តើងៗ​។ បន្ទាប់មក​យក​កន្សែង​ជូត​ផ្តិតៗ​ជាការ​ស្រេច ហើយ​អ្នកនឹង​សង្កេតឃើញ​លទ្ធផល​ភ្លាមៗ​តែម្តង​។ សម្រាប់​ទឹក​សម្បក​ដំឡូង​បារាំង ដែល​អ្នក​ប្រើ​មិន​អស់ អាច​រក្សាទុក​វា​ក្នុង​ដប​សាប៊ូ ដើម្បី​ប្រើ​លើក​ក្រោយ​ទៀត​ក៏បាន​៕

ព័ត៌មានផ្សេងទៀត