សាប៊ូកក់សក់ រូបមន្ត​ពងមាន់​

ដោយ៖ អ៊ុន សុខឡា 07-03-2019 11:22 am 196

​ដើម្បី​កំចាត់​សារធាតុ ដែល​នៅ​សេសសល់ ពី​ផលិតផល​តុបតែង​សក់ ដែល​អ្នក​បាន​ប្រើ​ពេញ​១​សប្តាហ៍​កន្លងមក អ្នក​គួរ​សាកល្បង ប្រើ​រូបមន្ត​ងាយៗ ដោយ​ត្រៀម​ពង​មាន់​។ យក​ពងមាន​មួយ (​វាយ​បំបែក​សមល្មម​) , ប្រេង​អូ​លីវ កន្លះ​ស្លាបព្រា​កាហ្វេ​, ទឹក​ក្រូចឆ្មារ កន្លះ​ស្លាបព្រា​កាហ្វេ ,​ទឹកស្អាត​កន្លះ​ពែង និង​សាប៊ូកក់សក់​រូបមន្ត​ស្រាល​១​ពែ​ង​។ រួច​វាយ​សមាសធាតុ​ផ្សំ​ទាំងអស់ ឲ្យចូល​គ្នា ២​ទៅ​៣ នាទី​ជាការ​ស្រេច​។ បន្ទាប់មក យក​ល្បាយ​ដែល​លាយ​ហើ យ​ទៅ​កក់សក់​តាម​ធម្មតា រួច​លាងជម្រះ​ចេញ ដោយ​ទឹក​ត្រជាក់​ធម្មតា នោះ​សក់​របស់​អ្នកនឹង​ស្អាត ទន់ល្មើយ រលោង​ភ្លឺ​ថ្លា និង​មើលទៅ​មាន​ទម្ងន់​ល្អ​៕ ប្រភព​៖ankth 

ព័ត៌មានផ្សេងទៀត