ធ្វើ​ក្រែម​លាបមុខ​ពេលយប់​ដោយ​ខ្លួនឯង ដើម្បីឲ្យ​សម្រស់​នៅក្មេង​

ដោយ៖ អ៊ុន សុខឡា 05-03-2019 6:00 pm 479

​នារីៗ ដែល​ចង់​ប្រើ​វិធី​ធម្មជាតិ ដើម្បី​ទទួលបាន​សម្រស់​ក្មេង​ជាង​វ័យ សាកល្បង វិធី​ខាងក្រោម​៖

​យក​ផ្លែ​ប័រមួយ​ផ្លែ​កិន​ឲ្យ​ម៉ដ្ឋ​ទុក​មួយអន្លើ ហើយ​យក​ស៊ុត​មួយ​ក្រឡុក​បំបែក​វា រួច​ចាំ​បន្ថែម​សាច់​ផ្លែ​ប័រចូល ក្រឡុក​វា​ម្តងទៀត​ឲ្យចូល​សា​ច់មួយ​។ ក្រែម​នេះ សម្រាប់​លាបមុខ​នៅ​ពេលយប់​មុន​ចូល​គេង​។ លាប​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយ​សប្តាហ៍​។​

​ផ្លែ​ប័រ​ផ្ទុក​វីតាមីន​ជាច្រើន​ប្រភេទ​ដូចជា វីតាមីន​A , B, C,E និង​K ហើយ​និង​សារធាតុ​រ៉ែ​ដូចជា ប៉ូ​តា​ស្យូម​និង​ម៉ាញ៉េស្យូម​។ នៅពេល​លាប​ក្រែម​នេះ​លើផ្ទៃ​មុខនៅ​ពេលយប់ វា​នឹង​ជួយ​បំប៉ន​ស្បែក​របស់​អ្នក​ឲ្យ​ទន់រ​លោង និង​មើលទៅ​នៅ​ក្មេង​៕

ព័ត៌មានផ្សេងទៀត