ស្បែក​ស្ងួត​ជុំវិញ​រង្វង់​ភ្នែក បណ្តាលមកពី​កត្តា​ខាងក្រៅនិង​ខាងក្នុង​

ដោយ៖ អ៊ុន សុខឡា 03-03-2019 4:01 pm 483

​ស្បែក​ស្ងួត​ជុំវិញ​រង្វង់​ភ្នែក កើតឡើង​ដោយសារតែ កត្តា​ខាងក្នុង​ផង​និង​ខាងក្រៅ​ផង​។​

​នៅក្នុង​នោះ​មានដូចជា ៖

-​អាកាសធាតុ​ក្តៅ​ខ្លាំង​និង​ត្រជាក់​ខ្លាំង និង​អាកាសធាតុ​ផ្លាស់ប្តូរ​ភ្លាមៗ​

-​សារធាតុ​គីមី​ខ្លាំង នៅក្នុង​ផលិតផល​ថែរក្សា​ស្បែក​និង​គ្រឿងសម្អាង​

-​ត្រដុស​ស្បែក​ជុំវិញ​នោះ​ខ្លាំងៗ​ពេក​

-​ប្រើ​ជក់​សម្រាប់​ផាត់​ភ្នែក​កខ្វក់​

-​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​

-​ជំងឺ​រលាក​ស្បែក​

​សម្រាប់​បញ្ហា​នេះ អ្នក​អាច​សាកល្បង​ប្រើ​ផ្លែ​ប័រ ដើម្បី​ដោះស្រាយ​វា​។

យក​សាច់​ផ្លែ​ប័រកិន​ឲ្យ​ម៉ដ្ឋ ហើយ​យកមក​លាប​លើ​បរិវេណ​ស្បែក ដែលមាន​បញ្ហា រក្សាទុក​ចំនួន​១៥​នាទី​។ ក្រោយមក យក​ក្រដាសអនាម័យ​ជ្រលក់​ទឹក​សើម​តិចៗ មក​ជូត​ចេញ ហើយ​ចាំ​លាង​សម្អាត​ផ្ទៃមុខ​ទាំងមូល​តែម្តង​។ អ្នក​គួរ​ធ្វើបែបនេះ ម្តង​រៀងរាល់ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត