អាហារ​ដែល​ជួយ​បង្ការ​ជំងឺ​ផ្តាសាយ​

ដោយ៖ អ៊ុន សុខឡា 17-02-2019 3:33 pm 190

​រដូវ​រងា អាកាសធាតុ​មាន​ការប្រែប្រួល បើ​សុខភាព​មិនល្អ អាច​កើត​អាការ​ផ្តាសាយ​បាន​។ ដូច្នេះ ដើម្បី​ការពារ​ទប់​ទល់នឹង​ជំងឺ​ផ្តាសាយ​នេះ ត្រូវ​បង្កើន​ប្រព័ន្ធការពារ នៅក្នុង​រាងកាយ ដោយ​ទទួលទាន​បន្លែ ផ្លែឈើ ដែលមាន​ជីវជាតិ​វីតាមីន C ច្រើន ...​។ អត្ថ​ប្រយោជន៍ នៃ​វីតាមីន C ជួយ​បង្កើន​និង​ពង្រឹង​អង្គ​បដិបក្ខ ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែល​បង្ក​ឲ្យ​កើត​ជំងឺមហារីក ថែមទាំង​ជួយ​ពន្យារ​ភាព​ចាស់​ទៀតផង​។ 

រាងកាយ​មនុស្ស ត្រូវការ​ជីវជាតិ​វីតាមីន C ក្នុង​១​ថ្ងៃ ២៥០-១០០០​មីល្លិក្រា​ម​។ ប្រភព​នៃ​ជីវជាតិ​វីតាមីន C មាន​នៅក្នុង​បន្លែ និង​ផ្លែឈើ​ដូចជា ស្ពៃ​ក្តោប ផ្កា​ខាត់ណា សណ្តែក​បណ្តុះ ក្រូចឆ្មារ និង​ក្រូចពោធិ៍សាត់ ជាដើម​៕ ប្រភព៖ankth

ព័ត៌មានផ្សេងទៀត