មង្ឃុតមិន​ស័ក្តិសម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកជំងឺ​ទឹកនោមផ្អែម​ទទួលទាន​

ដោយ៖ អ៊ុន សុខឡា 17-02-2019 3:03 pm 409

​មង្ឃុត​ជា​ផ្លែឈើ​មាន​រសជាតិ​ឆ្ងាញ់ មិន​ចាញ់​ផ្លែឈើ​ដទៃ​ឡើយ តែ​ដ្បិត​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​មនុស្ស ប៉ុន្តែ​សម្រាប់​មនុស្ស​មួយចំនួន គួរតែ​ប្រុងប្រយ័ត្ន​នៅក្នុង​ការបរិភោគ​វា​។ នៅ​ក្នុងនោះ បើទោះបីជា​មង្ឃុុត​ស្រស់​មិន​បង្ក​គ្រោះថ្នាក់ ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​ក៏ដោយ ប៉ុន្តែ​វា​អាច​ចូលទៅ​រំខាន​ដល់​ឥទ្ធិពល​ថ្នាំ ដែល​អ្នកជំងឺ​ប្រើប្រាស់​សម្រាប់​ព្យាបាល​រោគ​។ ក្រៅពីនេះ មង្ឃុ​ត​ក៏​មិនមែនជា​ជម្រើស​ល្អ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន ទទួលទៀន​នោះដែរ ហើយ​អ្នក​ដែល​មានប្រតិកម្ម​នឹង​ផ្លែឈើ​ផ្សេងៗ គួរ​ចៀសវាង​ទទួលទាន​ល្អ​ជាង​។ យ៉ាងណាក៏ដោយ សម្រាប់​អ្នកមាន​បញ្ហា​សុខភាព ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ផ្លែ​មង្ឃុត គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ដើម្បី​ចៀសវាង​កើតមាន​បញ្ហា​ផ្សេងៗ​៕

ព័ត៌មានផ្សេងទៀត