ស្វាយ​ទុំ​និងប័រ ប្រភព​សំណើម​សម្រាប់​ស្បែក​មុខ​

ដោយ៖ អ៊ុន សុខឡា 15-02-2019 6:17 pm 357

​នារីៗ​ដែល​ចង់បាន​ស្បែក​មុខ​មាន​សំណើម ទន់រ​លោង និង​បង្រួម​រន្ធ​ញើស​ឲ្យ​តូច អាច​ប្រើប្រាស់​ម៉ាស​ផ្សំ​ពី​ស្វាយ​ទុំ ផ្លែ​ប័រ និង​ទឹកឃ្មុំ​។ វិធី​ធ្វើ​និង​ប្រើ យក​ស្វាយ​ទុំ​មួយ​ចំណិត កិន​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ សាច់​ផ្លែ​ប័រ​២​ស្លាបព្រា និង​ទឹកឃ្មុំ​២​ស្លាបព្រា ច្របល់​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ​រក្សាទុក​ទាល់តែ​ស្ងួត​ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​ធ្វើបែបនេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ស្បែក​មុខ​ទន់ ភ្លឺរលោង តាមបែប​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត