អាហារ​ដែលមាន​ផល​ល្អ ចំពោះ​សរសៃឈាម​

ដោយ៖ អ៊ុន សុខឡា 15-02-2019 5:23 pm 286

​អាហារ​ដែល​ញ៉ាំ​ហើយ ផ្តល់​ផល​ល្អ​ចំពោះ​សរសៃឈាម​រួម​មានដូចជា ៖

​ក្រូច : ធ្វើឲ្យ​ជញ្ជាំង​សរសៃឈាម​តូច​រឹងមាំ​ឡើង ។​

​ម្រះព្រៅ : ការពារ​ជំងឺ​បេះដូង ខ្វះ​ឈាម នៅពេល​ស្ងោរ​ឬ​ស្ល គួរ​ដាក់​ស្លឹក​ម្រះព្រៅ​ក្នុង​សម្ល ហើយ​ពិសា​វា​។​

​ស្លឹក​បាស : យកមក​ស្ងោរ​ហូប​ញឹកញាប់ នឹង​ជួយ​ការពារ​ជំងឺ​បេះដូង​ខ្វះ​ឈាម ដូចគ្នា​ដែរ​។ ក្រៅពីនេះ ស្អំ​ក៏​ជួយ​បង្ការ​ជំងឺ​បេះដូង​ខ្វះ​ឈាម​បាន​។ ស្ងោរ​ស្អំ ក៏មាន​រសជាតិ​ឆ្ងាញ់​មិនតិច​ទេ តែ​កុំ​យកទៅ​ឆា​- ចៀន​ជាមួយ​ពង​មាន់ ព្រោះ​អាចធ្វើឲ្យ​ខ្លាញ់ ក្នុង​ឈាម​ឡើង​ខ្ពស់​។ ឡើង​ខ្ពស់ ដោយសារតែ​ពងមាន់ និង​ខ្លាញ់​ដែល​ចៀន ជាពិសេស​ខ្លាញ់​ដែលមាន​ជាតិ​ខ្លាញ់​សូលុយស្យុង​ឆ្អែត​កម្រិត​ខ្ពស់ ដូចជា​ខ្លាញ់ជ្រូក និង​ប្រេងដូង ជាដើម ។​

​ម្ទេស : គួរ​ញ៉ាំ​ក្នុង​បរិមាណ​មិន​ច្រើនពេក រហូតដល់​ឈឺក្រពះ ជួយ​ឲ្យ​ចរន្ត​ឈាមដើរ​ល្អ​។ 

​គុយ​ឆាយ : ជួយ​ឲ្យ​ចរន្ត​ឈាមដើរ​ល្អ​។ បើ​ទទួលទាន​នំ​គុយ​ឆាយ​ប្រភេទ​ចំហុយ នឹង​ទទួល​ប្រយោជន៍ សម្រាប់​សរសៃឈាម និង​បេះដូង​។​

​ផ្សិតកញ្ចូ​រ : ជា​អាហារ​ដែលមាន​ប្រយោជន៍ ចំពោះ​រាងកាយ​ជា​ច្រើនយ៉ាង ពិសេស​ចំពោះ​ជំងឺ​បេះដូង និង​សរសៃឈាម​៕

ព័ត៌មានផ្សេងទៀត