អង្គុយ​គង​អន្ទាក់ខ្លា បង្កបញ្ហា​ដល់​ឆ្អឹងខ្នង​

ដោយ៖ អ៊ុន សុខឡា 14-02-2019 4:08 pm 176

​អ្នកជំនាញ​ផ្នែក​សរីរវិទ្យា បាន​ព្រមាន​ថា ការ​អង្គុយ​គង​អន្ទាក់ខ្លា អាចធ្វើឲ្យ​ឆ្អឹង​ជាច្រើន​ផ្នែក​កោង ដូចជា​ឆ្អឹងខ្នង អាច​នឹង​ក្លាយជា​អក្សរ C, សរសៃប្រសាទ និង​សរសៃឈាម បរិវេណ​ឆ្អឹង​អាង​ត្រគាក ត្រូវ​រង​សម្ពាធ មាន​អា​ការឈឺ​ក និង​ឈឺ​ខ្នង​។ ក្រៅពីនេះ ស្ត្រី​ដែល​តែងតែ អង្គុយ​គង​អន្ទាក់ខ្លា រយៈពេល​យូរ អាចធ្វើឲ្យ​ឆ្អឹងស្មា​ផ្អៀង ដោយសារតែ​ដៃ​អាវ​រអិល​ចុះ ប្រទាញ​ស្មា ឲ្យ​ផ្អៀង​ចុះក្រោម​។ មិនតែប៉ុណ្ណោះ ប្រសិនបើ​អង្គុយ​គង​អន្ទាក់ខ្លា ជា​ញឹកញាប់ ក៏​អាចជា​ដើមហេតុ ធ្វើឲ្យ​សរសៃឈា​មត្បៀត នៅត្រង់​ជើង​ផងដែរ​៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត