ពិសា​ថ្នាំ​នឹង​ទឹ​កក្តៅប្រយ័ត្ន​គ្រោះថ្នាក់!

ដោយ៖ អ៊ុន សុខឡា 10-02-2019 5:26 pm 188

​មនុស្ស​មួយចំនួន​ជឿថា ការ​ពិសា​ថ្នាំ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ជួយ​ឲ្យ​ជំងឺ​ឆាប់​ជា ប៉ុន្តែ​គ្រូពេទ្យ​តែង​ណែនាំ ឲ្យ​ពិសា​ថ្នាំ ជាមួយ​ទឹក​ដែលមាន​សីតុណ្ហភាព​ធម្មតា ឬ​ត្រជាក់​ច្រើនជាង​។ ការ​ពិសា​ថ្នាំ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ អាច​នាំឲ្យ​ពិសា​ទឹកបាន​តិចតួច ដោយសារ​ទឹក​នោះ​ក្តៅ​។ ដូច្នេះ ថ្នាំ​មិនអាច​ធ្លាក់ ទៅដល់​ក្រពះ​បាន ហើយ​អាច​ជាប់​ទើរ នៅត្រង់​បំពង់​អាហារ និង​កាត់​បំពង់​អាហារ រហូតដល់​រលាក​។ ដូច្នេះ​គួរ​ពិសា​ទឹក​ត្រជាក់​ធម្មតា ពេល​លេបថ្នាំ ហើយ​ពិសា​ទឹក​តាម​ពីក្រោយ ឲ្យបាន​ច្រើនៗ ដើម្បី​ច្បាស់​ថា គ្រាប់​ថ្នាំ​ធ្លាក់​ដល់​ក្រពះ​ពិតប្រាកដ​។ ចំពោះ​ថ្នាំ​ដែល​ត្រូវ​ពិសា មុនពេល​ចូល​គេង គួរ​ពិសា មុនពេល​ចូល​គេង ៣០​នាទី កុំ​ពិសា​រួច​ចូល​គេង​ភ្លាម​៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត