ក្រោយពេលញ៉ាំសាច់កែច្នៃរួច អ្នកអាចនឹងសង្កេតឃើញស្បែករបស់អ្នកហើមស្ពុលៗ។ សាច់កែច្នៃមានសូដ្យូម អំបិលច្រើន ធ្វើឲ្យអ្នកដែលញ៉ាំសាច់នេះញឹកញាប់ ទៅជាហើម។ ម្យ៉ាងទៀត សាច់ទាំងនេះមានផ្ទុកជាតិnitrites ដែលវានឹងចូលទៅបំផ្លាញ collagen និង elastin ដែលជាប្រូតេអ៊ីនមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក។ បន្ថែមលើចំណុចនេះ ការញ៉ាំសាច់កែច្នៃ អាចធ្វើឲ្យស្បែកឆាប់ចាស់មុនអាយុ ងាយនឹងជួបបញ្ហាស្បែកជ្រីវជ្រួញ។ ដើម្បីកុំឲ្យបញ្ហាស្បែកទាំងនេះកើតឡើង អ្នកគួរចៀសវាងញ៉ាំសាច់កែច្នៃច្រើនពេកនិងចៀសវៀងញ៉ាំវារាល់ថ្ងៃ៕