សណ្តែកសៀងជួយ​ឲ្យ​ស្បែក​ស្អាត​

ដោយ៖ អ៊ុន សុខឡា 24-01-2019 3:50 pm 355

​ដើម្បីឲ្យ​ស្បែក​ស្អាត គ្មាន​មុន​ជាំខ្មៅ និង​កោសិការ ស្បែក​ថ្មី ដំណើរការ​ទៅតាម​ប្រក្រតី អ្នក​គួរ​ទទួល ទាន​អាហារ ដែល​ធ្វើ​ពី​សណ្តែកសៀង មិន​ថា​ជា​ទឹក​សណ្តែកសៀង ឬ​តៅហ៊ូ​។ ព្រោះ​សណ្តែកសៀង សំបូរ​ទៅដោយ អេ​ស្ត្រូ​ចេ​ន (Estrogen) និង​វីតាមីន E (Vitamin E) ដែល​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា រលោង​ផូផង់ ឈាម​រត់​ស្រួល​។ អ្នក​គ្រាន់តែ​ទទួលទាន​ម្តង កន្លះ​កែវ​ប្រមាណ ៣​សប្តាហ៍ នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នក ប្លែក​ពីមុន​មិន​ខាន​។ ប៉ុន្តែ ទោះជា​យ៉ាងណា​អ្នក​ក៏​មិនគួរ​ភ្លេច​ការ​ថែ​រក្សា សម្អាត​ស្បែក​ពី​ខាងក្រៅ ដូចជា​ការ​ហាត់ប្រាណ ការ​ទទួលទាន​អាហារ ឲ្យបាន​គ្រប់​ក្រុម ជីវជាតិ ពិសា​ទឹក​ឲ្យបាន​ច្រើន និង​គេង​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ដើម្បីឲ្យ​ស្បែក​ស្អាត ក្មេង​ជាង​វ័យ​៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត