ការឈឺចាប់​ក្នុង​បរិវេណ​រង្វង់​ផ្ចិត​

ដោយ៖ អ៊ុន សុខឡា 17-01-2019 4:11 pm 409

​ការវាយប្រហារ ដោយ​ជំងឺ​រលាក​ខ្នែង​ពោះវៀន គឺជា​អ្វីមួយ​ដែល​មើលទៅ​ដូចជា​ធម្មតា ប៉ុន្តែ​ការពិតទៅ​វា​គួរឲ្យ​ខ្លាចណាស់​។ អ្វីដែល​ជា​ការចាប់អារម្មណ៍ គឺ អ្នកវិទ្យាសាស្ត្រ នៅតែ​មិនទាន់​អាច​កំណត់​ឲ្យបាន ជាក់លាក់ ពី​មូលហេតុ​នៃ​ជំងឺ​នេះ​នៅឡើយ​ទេ​។ ពួកគេ​គិតថា មនុស្ស​ម្នាក់ៗ​ទំនងជា​មាន​មូលហេតុ រៀងៗ​ខ្លួន​។ ទោះជា​យ៉ាងណាក៏ដោយ រោគសញ្ញា​ដំបូង នៃ​ជំងឺ​រលាក​ខ្នែង​ពោះវៀន ដែល​មនុស្ស​ភាគច្រើន​តែ​ង​ជួបប្រទះ គឺ​ការឈឺចាប់​នៅក្នុង​តំបន់​ផ្ចិត ដែល​ផ្លាស់​ទី​យឺត ៗ ទៅ​ខាងស្តាំ​នៃ​ពោះ ក្នុង​រយៈពេល ២​ទៅ​៤ ម៉ោង​។ ចលនា​នេះ មាន​ឈ្មោះថា រោគសញ្ញា Kocher ។ ដូច្នេះ​ប្រសិនបើ​អ្នក​ជួបប្រទះ​រោគសញ្ញា​បែបនេះ គួរ​ប្រញាប់ប្រញាល់​ទៅ​ស្វែងរ​ការពិគ្រោះ​យោបល់ ជាមួយ​គ្រូពេទ្យ ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​៕

ព័ត៌មានផ្សេងទៀត