ការ៉ុត អាហារ​បំប៉ន​ស្បែក​មុខ​

ដោយ៖ អ៊ុន សុខឡា 15-01-2019 2:26 pm 284

​ការ៉ុត ផ្ទុក​អង់ស៊ីម​មាន​ប្រយោជន៍ និង​ជួយ​ឲ្យ​ស្បែក​មាន​ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ​។ ការ៉ុត​មាន​ផ្ទុក​វីតាមីន A ខ្ពស់ ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ,​វីតាមីន C ដែល​ល្អ​សម្រាប់​ជួយ​បំប៉ន់​សុខភាព​ស្បែក​ឲ្យ​ភ្លឺរលោង និង​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​។ មូលហេតុ​នេះហើយ ទើប​ការ៉ុត ត្រូវបាន​គេ​យក​មកប្រើប្រាស់ សម្រាប់​ថែរក្សា​សម្រស់​។​

​វិធី​ធ្វើ​និង​ប្រើ​

​យក​ការ៉ុត​ទំហំ​មធ្យម​មួយ​មើម ចិត​សម្បក​ចេញរួច​ចំហុយ​វាឲ្យ​ផុយ ហើយ​ស្រង់​ដាក់​ចាន​មួយ​។ បន្ទាប់មក​យក​ការ៉ុត​នោះមក​បំបែក​វាឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ​ស្រស់​មួយ​ចុង​ស្លាបព្រា ច្របល់​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​១០​នាទី​ចាំ​លាងជម្រះ​ចេញ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​៕

ព័ត៌មានផ្សេងទៀត