រូបមន្ត ព្យាបាល​សក់​ជ្រុះ​ឬ​សក់​ស្តើង​

ដោយ៖ អ៊ុន សុខឡា 25-12-2018 3:37 pm 972

​នារីៗ​ដែលមាន​បញ្ហា​សក់​ជ្រុះ ឬ​សក់​ស្តើង អាច​ប្រើប្រាស់​ឱសថ ផ្សំ​ពី​គ្រឿងផ្សំ​៣​មុខ​។​

គ្រឿងផ្សំ​

-​ខ្ទឹមបារាំង​មួយ​មើ​ម​

-​ប្រេង​ដូង​២​ស្លា​ព្រា​

-​ភាព​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ​មួយ​ចំណិត​

​វិធី​ធ្វើ​និង​ប្រើ​

​ក្រឡុក​ខ្ទឹមបារាំង​យកតែ​ទឹក មក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ និង​ប្រេងដូង បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ ហើយ​កមក​លាប​លើ​ស្បែកក្បាល រក្សាទុក​១​ម៉ោង ចាំ​លាងជម្រះ​ចេញ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អនុវត្តតាម​រូបមន្ត​មួយ​នេះ នឹង​ជួយ​ព្យាបាល​សក់​ជ្រុះ និង​សក់​ស្តើង​។ ទឹក​ខ្ទឹមបារាំង ក៏មាន​លក្ខណៈសម្បត្តិ ប្រឆាំង​បាក់តេរី និង​ប្រឆាំងនឹង​ការ​រលាក​ផងដែរ ដែល​ការណ៍​នេះ​នឹង​ជួយ​ការពារ​ស្បែកក្បាល មិនឲ្យ​កើតមាន​បញ្ហា​ស្បែក​៕

ព័ត៌មានផ្សេងទៀត