រោម​ប្រដាប់ភេទជា​ខែល​ការពារ​ជំងឺបង្កដោយ​បាក់តេរី​

ដោយ៖ អ៊ុន សុខឡា 13-12-2018 11:50 am 1745


​រោម​ប្រដាប់ភេទ ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង ដល់​សុខភាព​របស់​អ្នក រួមទាំង​អត្ថប្រយោជន៍​អំឡុងពេល​រួមភេទ​ផងដែរ​។ សម្រាប់​សុខភាព រោម​ប្រដាប់ភេទ ដើរតួ​ជា​ខែល​ការពារ​ប្រដាប់បន្តពូជ ពី​ជំងឺ ដែល​បង្កឡើង​ដោយ​បាក់តេ និង​សារធាតុ​បង្ក​ជំងឺ​ផ្សេងៗ​ទៀត​។ ក្រៅពីនោះ វា​ក៏​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ ដូច​រោម​ដែល​ដុះ​នៅ​កន្លែង​ផ្សេងទៀត នៃ​រាងកាយ​ដែរ​។ ឫ​សរោម​នីមួយៗ មាន​ក្រពេញ​sebaceous នៅ​ពីក្រោម​វា​។ ក្រពេញ​នេះ ទទួលខុសត្រូវ ចំពោះ​ការបញ្ចេញ​ប្រេង ដែល​រាងកាយ​ផលិត​ដោយ​ធម្មជាតិ​។ ប្រេង​នេះ នឹង​រីក​រាលដាល​ទៅលើ​ផ្ទៃ​ស្បែក ហើយ​អាច​រក្សា​ភាព​ត្រជាក់រ​បស់​ស្បែក​បាន​៕

ព័ត៌មានផ្សេងទៀត