ឈឺពោះ​បែបណាជា​សញ្ញា​រលាក​ខ្នែងពោះវៀន?

ដោយ៖ អ៊ុន សុខឡា 06-12-2018 10:06 am 246

​ការ​រលាក​ខ្នែងពោះវៀន អាច​បង្ហាញ​ឲ្យដឹងតា​មរយៈ​សញ្ញា​មួយចំនួន ដូចជា ការចាប់ផ្តើម​ពី​ការ​ឈឺពោះ បរិវេណ​ផ្ចិត ប្រហែល ៤-៦​ស​.​ម ទើប​ផ្លាស់​មក​ឈឺ​នៅ​បរិវេណ​ក្រោម​ពោះ ប៉ែក​ខាងស្តាំ ឬ​អ្នកខ្លះ អាច​ចាប់ផ្តើម​ឈឺ​បរិវេណ​ល្វែង​ពោះ​ខាងស្តាំ​មុន​។ ប៉ុន្តែ​ក៏មាន​អ្នក​ខ្លះទៀត ឈឺពោះ​ខាងក្រោម ប៉ែក​ខាងឆ្វេង អាស្រ័យទៅលើ​ទឹក ដែល​ខ្នែងពោះវៀន​តម្រង់​ទៅរក​។ ពោល ប្រសិន​ខ្នែងពោះវៀន​តម្រង់​ទៅខាង​ខ្នង នឹង​ឈឺ​ខ្នង ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងជំនីរ​។ 

​នៅ​ក្នុងនោះ ក៏មាន​អា​ការមូល​ចង់​ក្អួតចង្អោរ ហើយ​អាចមាន​អាការ​រាករូស​ផងដែរ​។  អា​ការឈឺ​ខ្នែងពោះវៀន​រលាក​តែងតែ​ឈឺ ខ្មួ​លៗ​នៅ​ខាងក្នុង​ពោះ ដែល​ភាគច្រើនបំផុត តែងតែ​ឈឺ​ផ្នែក​ខាងក្រោម​ពីស្តាំ ពោះ​ឡើង​តឹង ហើយ​រឹង ចុច​សង្កត់​ឈឺ លែងដៃ​វិញ​ក៏​ឈឺ​។ ប្រសិនបើ​មាន​អាការ​ចុកៗ ដែល​រក​ប្រាប់​អាការ​ឲ្យចំៗ​មិនត្រូវ អាច​ពិនិត្យ​ទឹកនោម ពិនិត្យ​ឈាម​។ អាការ​ដែល​ឈឺចាប់​ស្រដៀង រលាក​ខ្នែងពោះវៀន ដូចជារ​លា​កអាង​ត្រគាក កូនក្រៅស្បូន ដុំ​ក្រួស​ក្នុង​តម្រងនោម​ខាងស្តាំ រលាក​ពោះវៀន ជាដើម ...៕ ប្រភពៈ​ankth

ព័ត៌មានផ្សេងទៀត