មុន​ពិសា​ម្នា​ស់គួរ​ធ្វើបែបនេះ​សិន ដើម្បី​បំផ្លាញ​សារធាតុដែល​ធ្វើឲ្យ​មានប្រតិកម្ម​

ដោយ៖ អ៊ុន សុខឡា 03-12-2018 5:06 pm 531

​ម្នាស់​ជា​ផ្លែឈើ ដែលមាន​គុណប្រយោជន៍​ច្រើនយ៉ាង​។ ការ​ពិសា​ជាប្រចាំ​អាចជួយ​បង្ការ ជំងឺរលាកតម្រងនោម សម្ពាធ​ឈាម​ខ្ពស់ (​ជួយ​បន្ថយ​សម្អាធ​ឈាម​) រលាក​បំពង់ខ្យល់ ព្រមទាំង​ជួយ​រំលាយ​អាហារ​ប្រភេទ​សាច់​បានល្អ បង្កើន​ការ​បឺត​ស្រូបយក​អាហារ បំបាត់​ការ​ស្រេកទឹក ជួយ​ឲ្យ​រាងកា​យមាន​ភាព​ត្រជាក់ ជួយ​ប្រឆាំង​រោគ​ផ្តាសាយ​។ 

​ប៉ុន្តែ​ការសំខាន់ ដែល​ជួយ​ឲ្យ​អ្នក​ពិសា​ម្នាស់ ដោយ​គ្មាន​ប្រតិកម្ម គឺ​នៅពេល​ចិត​សំបក​ចេញ ហាន់​ជា​ចំណិតៗ​ហើយ គួរ​យក​ម្នាស់ ត្រាំ​ក្នុង​ទឹកអំបិល ប្រហែល ២-៣​នាទី​សិន ដើម្បី​បំផ្លាញ​សារ​ធាតុក្លៃ​ខូខ​យ​ដ៏ និង​អង់​ហ្សីម​ប្រភេទ​ខ្លះៗ ដែល​ធ្វើឲ្យ​មានប្រតិកម្ម​។ បន្ទាប់មក អាច​ពិសា​បាន​យ៉ាង​ពេញចិត្ត ព្រោះ​ការ​ត្រាំ​ទឹកអំបិល មិនបាន​ធ្វើឲ្យ​បាត់បង់​រសជាតិ​ទេ មានតែ​ធ្វើឲ្យ​វា​កាន់តែ​ឆ្ងាញ់​ថែមទៀត​។​

​សូមបញ្ជាក់ថា នៅក្នុង​ផ្លែ​ម្នា​ស់ សម្បូរ​ទៅដោយ​វីតាមីន A និង C កាល់ស្យូម ផូស្វ័​រនិង​ប្រូមេ​ឡែន (Bromelain) ...៕ ប្រភពៈ antkh 

ព័ត៌មានផ្សេងទៀត