ទប់​មិន​ចូល​បន្ទប់ទឹកធ្វើឲ្យប៉ះពាល់​​ពោះវៀននិង​ប្រព័ន្ធ​ទឹកនោម​

ដោយ៖ អ៊ុន សុខឡា 03-12-2018 4:42 pm 286

​នៅពេលដែល​អ្នក​ទប់​មិន​ចូល​បន្ទប់ទឹក​យូរ ប្រព័ន្ធ​ទឹកនោម និង​ពោះវៀន​ជា​អ្នករងគ្រោះ​។ កាលពី​ខែមិថុនា​ឆ្នាំ​២០១៨ អ្នក​វីវក់​នឹង​ហ្គេម​វ័យក្មេង​ម្នាក់ មកពី​ចក្រភព​អង់គ្លេស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​ចំណាយពេល​៨​ម៉ោង​លេង​ហ្គេម ដោយ​មិនបាន​ផ្អាក​ចូល​បន្ទប់ទឹក​ដើម្បី បន្ទោ​របង់​។ ជា​លទ្ធផល ពោះវៀន​និង​ប្លោកនោម​របស់គាត់​បាន​ហើម​។ វេជ្ជបណ្ឌិត បាន​គិតថា គាត់​ប្រហែលជា​មាន​ដុំ​មហារីក​មួយ​ផងដែរ​។ គ្រប់​វេជ្ជបណ្ឌិត​ទាំងអស់ បាន​យល់ស្រប​ព្រម​គ្នា​ថា អ្នក​មិនគួ​រទប់​មិន​ចូល​បន្ទប់ទឹក​នោះទេ ព្រោះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព លើសពី​អ្វីដែល​អ្នក​គិត​៕

ព័ត៌មានផ្សេងទៀត