ម៉ាស​ផ្សំ​ពី​ប៉េងប៉ោះ​និង​ផ្លែ​ប៊ឺរ សាក​សម​ជាមួយ​ស្បែក​គ្រប់​ប្រភេទ​

ដោយ៖ អ៊ុន សុខឡា 29-11-2018 3:12 pm 471

​ប៉េងប៉ោះ​និង​ផ្លែ​ប៊ឺរ ត្រូវបាន​គេ​យកមក​ផ្សំគ្នា បង្កើតជា​ម៉ាស​បិទមុខ​ឲ្យ​ស្រស់ស្អាត​តាមបែប​ធម្មជាតិ​។ ម៉ាស​ប្រភេទ​នេះ សាក​សម​ជាមួយ​ស្បែក​មុខ​គ្រប់​ប្រភេទ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ប៉េងប៉ោះ​មួយ​ផ្លែ និង​ផ្លែ​ប៊ឺរ​មួយ​ផ្លែ ចិត​យកតែ​សាច់ ច្របល់​វា​បញ្ជូលគ្នា​ឲ្យ​ម៉ដ្ឋ​ល្អ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ​រក្សាទុក​១០​នាទី លាងជម្រះ​ចេញ​។ ក្រោយមក ជូត​មុខ​ឲ្យ​ស្ងួត​ជាមួយ​កន្សែង​ទន់​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ ២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ស្បែក​មុខ​ស្រស់ស្អាត​។ ព្រោះ លក្ខណៈសម្បត្តិ​របស់​ប៉េងប៉ោះ នឹង​ធ្វើឲ្យមាន​តុល្យភាព នៃ​ការផលិត​ប្រេង​នៅក្នុង​ស្បែក ខណៈ​ផ្លែ​ប៊ឺរ​ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដែលមាន​ជីវជាតិ ជួយ​រក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ​៕

ព័ត៌មានផ្សេងទៀត