ផ្លែ​ស្រកានាគព្យាបាល​មុខមុន​

ដោយ៖ អ៊ុន សុខឡា 26-11-2018 11:26 am 567

​ស្រកា​នាគ មិន​ត្រឹមតែ​ជា​ផ្លែឈើ មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍ សម្រាប់​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​យកមក​ធ្វើជា​ឱសថ ព្យាបាល​មុខមុន​ផងដែរ​។ 

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ផ្លែ​ស្រកានាគ​មួយ​ចំហៀង ចិត​យក​សាច់ ច្របល់​ឲ្យ​សព្វ​ក្លាយជា​ល្បាយ ហើយ​យក​ដុំ​សំឡី​តូចៗ ជ្រលក់​ក្នុង​ល្បាយ​នេះ រួច​យកមក​ជូត​លើ​បរិវេណ​ស្បែក​មុខ​ដែលមាន​មុន ( ដុំ​សំឡី​មួយ​ជ្រលក់​ជូត​បាន​តែម្តង​ប៉ុណ្ណោះ ព្រោះ​ដើម្បី​កុំឲ្យ​បាក់តេរីរីក​រាលដាល ) ។ ដូច្នេះ​ដើម្បី​លាប​សព្វ​ផ្ទៃមុខ​ដែលមាន​មុន យ៉ាងហោចណាស់​ត្រូវ​ប្រើ​ដុំ​សំឡី​៣​ទៅ​៤​ដុំ​ដែរ​។ បន្ទាប់ពី​លាប​ហើយ រក្សាទុក​វា​នៅលើ​ផ្ទៃមុខ​២០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អ្នក​គួរ​អនុវត្តតាម​រូបមន្ត​នេះ យ៉ាងហោចណាស់​២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ស្បែក​មុខ​ដែល​គ្មាន​មុន​៕

ព័ត៌មានផ្សេងទៀត