ផឹកទឹក​ផ្លែ​ទ​ទឹមជួយ​បន្ថយ​សម្ពាធ​ឈាម!

ដោយ៖ អ៊ុន សុខឡា 19-11-2018 3:43 pm 761

​ការសិក្សា​បង្ហាញថា ប្រសិនបើ​ផឹកទឹក​ផ្លែ​ទទឹម​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​២​សប្តាហ៍ វា​នឹង​ជួយ​បន្ថយ​សម្ពាធ​ឈាម ចំពោះ​អ្នកមាន​ជំងឺលើសឈាម​។ ការផឹក​ទឹក​ផ្លែ​ទទឹម​ទៀងទាត់ មាន​ប្រយោជន៍​សម្រាប់​ការធ្វើឲ្យ​ប្រសើរឡើង នូវ​លំហូរ​ឈាម ដែល​សាក​សម​ចំពោះ​អ្នកមាន​ជំងឺ​សរសៃឈាម​បេះដូង​។ បន្ថែម​លើ​នេះ ការផឹក​ទឹក​ផ្លែ​ទ​ទឹម ក៏​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​ផងដែរ​។​

​ក្រៅពីនេះ​ការ​ទទួលទៀន​ផ្លែ​ទទឹម ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដល់​សុខភាព ដូចជា បង្ការ​ជំងឺមហារីក​ពោះវៀន​ធំ ប្រឆាំង​ការ​រលាក និង​ការពារ​ជំងឺ​ពុក​ឆ្អឹង​ជាដើម​៕

ព័ត៌មានផ្សេងទៀត