រោគសញ្ញាប្រែង​ចាក់​ភ្នែកដែលគួរ​ទៅ​ជួប​គ្រូពេទ្យ​!

ដោយ៖ អ៊ុន សុខឡា 18-11-2018 4:03 pm 768

​ប្រែង​ចាក់​ភ្នែក​គឺ ជា​ផលវិបាក​នៃ​ជំងឺ​ម្យ៉ាង​មានឈ្មោះ ថា « ត្រា​ក់កូ​ម៉ា » វា​កើតឡើង​ដោយសារ ការរស់នៅ​ខ្វះ​អនាម័យ​។ រោគសញ្ញា នៃ​ជំងឺ​ប្រែង​ចាក់​ភ្នែក មានដូចជា ហៀរ​ទឹកភ្នែក មាន​អាចម៍​ភ្នែក​ជាប្រចាំ​ជាដើម​។ ទាក់ទង​ទៅ​និង​រោគសញ្ញា​មួយចំនួន​ដែល​បង្ហាញថា អ្នក​កំពុងតែ​ឈានទៅរក ជំងឺ​ប្រែង​ចាក់​ភ្នែក មានដូចជា ហៀរ​ទឹកភ្នែក ឡើង​រកាំភ្នែក ដូចជា​មាន​គ្រាប់​ខ្សាច់ នៅក្នុង​ភ្នែក​ពិបាក​បិទ​ភ្នែក ក្រហាយ​ភ្នែក រលាក​កញ្ចក់ភ្នែក រលាក​ភ្នាស​ស្តើង​នៃ​ភ្នែក មាន​អាចម៍​ភ្នែក​ជាប់​ជាប្រចាំ​ជាដើម​។ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ណាមួយ ដែល​សង្ស័យថា​ជា​រោគសញ្ញា នៃ​ជំងឺ​ប្រែង​ចាក់​ភ្នែក គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ព្យាបាល​មុនពេល​មាន​ផលប៉ះពាល់​ដល់​ភ្នែក​កាន់តែ​ធ្ងន់ធ្ងរ​៕

ព័ត៌មានផ្សេងទៀត