វិធី​ងាយៗដើម្បី​ធ្វើ​ក្រែម​លាបមុខ​ពេលយប់ប្រឆាំង​ភាព​ចាស់​

ដោយ៖ អ៊ុន សុខឡា 07-11-2018 6:27 pm 1369

​នារីៗ អាចធ្វើ​ក្រែម​លាបមុខ​ពេលយប់ ដោយ​ខ្លួនឯងបាន ដោយ​ប្រើ​ផ្លែ​ប័រ យ៉ា​អួ ​និង​ស៊ុត ដើម្បី​ទទួលបាន​សម្រស់​ស្រស់ស្អាត​តាម​ធម្មជាតិ​។ វិធី​ធ្វើ​និង​ប្រើ គឺ យក​ផ្លែ​ប័រមួយ​ផ្លែ​កិន​ឲ្យ​ម៉ដ្ឋ​ទុក​មួយអន្លើ​។ ក្រោយមក យក​ស៊ុត​មួយ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​បន្ថែមយ៉ា​អួ​កន្លះ​ពែង និង​យក​ផ្លែ​ប័រដែល​ក្រឡុ​ករួច ដាក់​ក្រឡុក​ចូលគ្នា​ឲ្យ​សព្វ​ម្តងទៀត​។ អ្នក​គួរ​យក​ក្រែម​នេះ មក​លាប​នៅ​ពេលយប់ ក្នុង​មួយ​សប្តាហ៍​ឲ្យបាន​យ៉ាងហោចណាស់​២​ដង​។​

​សូមបញ្ជាក់ថា ផ្លែ​ប័រដែលជា​គ្រឿងផ្សំ​សំខាន់​ជាងគេ នៅក្នុង​ការបង្កើត​ក្រែម​លាបមុ​ខ​ពេលយប់​នេះ គឺមាន​ផ្ទុក​វីតាមីន​A,B,C,E​និង​K ព្រមទាំង​សារធាតុ​រ៉ែ ដូច ជា​ប៉ូ​តា​ស្យូម​និង​ម៉ាញ៉េស្យូម​។ លាប​ក្រែម​ពេលយប់​ផ្សំ​ពី​ផ្លែ​ប័រ នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នក​រលោង​និង​ទន់​៕

ព័ត៌មានផ្សេងទៀត