ផ្លែ​ជម្ពូជួយ​រំលាយ​អាហារ​

ដោយ៖ អ៊ុន សុខឡា 06-11-2018 6:27 pm 623

​ផ្លែ​ជម្ពូ ក្រៅពី​សម្បូរ​ទៅដោយ​ជាតិ​ទឹក គឺ​នៅមាន​ជាតិ​ប្រូតេអ៊ីន ជីវជាតិ​សេ ជាតិ​ដែក និង​ជាតិ​កាល់ស្យូម​។ ផ្លែ​ជម្ពូ​អាចជួយ​ដល់​ការរំលាយ​អាហារ ជួយ​ដល់​អ្នក​ដែលមាន​ពោះវៀន និង​ក្រពះ​ទន់ខ្យោយ​។ ម្យ៉ាងទៀត ដោយសារតែ​ផ្លែ​ជម្ពូ សម្បូរ​ទៅដោយ​ជាតិ​ទឹក ហើយ​នាំឲ្យ​បត់ជើងតូ​ចច្រើន ដូច្នេះ​អ្នក​ដែលមាន​បញ្ហា​ក្រលៀន​ខ្យោយ ចូរ​កុំ​ទទួលទាន​ច្រើន​ហួសប្រមាណ​ឲ្យសោះ​។ សម្រាប់​ការ​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ ក្រៅពី​ញ៉ាំ​ដោយផ្ទាល់ អ្នក​ក៏​អាច​យក​ផ្លែ​ជម្ពូ ទៅ​កៀ​បយកទឹក​មក​ទទួល​ទានក៏​បាន​៕ ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត