គួរប្រើ​ក្រដាសអនាម័យ​សើ​មជូត​សម្អាត​ទូរស័ព្ទ​រាល់ថ្ងៃ​

ដោយ៖ អ៊ុន សុខឡា 06-11-2018 6:17 pm 675

​ទូរស័ព្ទ​ជា​សម្ភារ​ដែល​នៅ​ជិតស្និទ្ធ​នឹង​អ្នក​ស្ទើរ​គ្រប់ពេលវេលា មិន​ថា​នៅ​កន្លែងធ្វើការ និង​មិន​លើកលែង​សូម្បីតែ​ចូល​បន្ទោរ​បង់​ក្នុង​បង្គន់ ក៏​អ្នកយក​វា​ទៅតាម​ដែរ​។ មាន​ពពួក​បាក់តេរី និង​មេរោគ​ច្រើន​ប្រភេទ​នៅ​ជុំវិញខ្លួន ដែល​មិនអាច​មើល​ឃើញនឹងភ្នែក​ទទេរ ហើយ​ពួក​បាក់តេរី​ទាំងនេះ នឹង​តោង​ជាប់​ទូរស័ព្ទ​របស់​អ្នក​។ នៅ​ក្នុងនោះ មាន​ការប៉ាន់ស្មាន​ថា ជា​មធ្យម​ទូរស័ព្ទ គឺ​កខ្វក់​ជាង​កៅអី​បង្គន់​អនាម័យ រហូត​១០​ដង​ឯណោះ​។ ដូច្នេះ ទើប​មាន​ការណែនាំ​ឲ្យ​អ្នក ប្រើ​ក្រដាសអនាម័យ​សើ​មតិចៗ ជូត​សម្អាត​ទូរស័ព្ទ​រៀងរាល់ថ្ងៃ ជាពិសេស​ពេល​យក​វា​ចូល​បន្ទប់​គេង​៕

ព័ត៌មានផ្សេងទៀត