ប្រេង​ដូងជួយ​ការពារ​កាំរស្មី​UV

ដោយ៖ អ៊ុន សុខឡា 05-11-2018 6:45 pm 701

​ការសិក្សា​មួយ​បាន​បង្ហាញថា ក្នុង​ប្រេងដូង​មាន​វីតាមីន​ដែល​អាចជួយ​ការពារ​ដល់​កាំរស្មី UV បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ នៅក្នុង​ការសាកល្បង​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ណែនាំ​ឲ្យប្រើ​ប្រេង​ដូង ដោយ​ច្របល់​លាប​លើ​ស្បែក​មុន​ចាកចេញ​ទៅ​ក្រៅ​ផ្ទះ ដែលមាន​កម្តៅថ្ងៃ​ខ្លាំង ហើយ​ប្រសិទ្ធភាព​របស់​វា អាចជួយ​ការពារ​កម្តៅ​ដូចគ្នា​នឹង​ឡេ​លាប​ស្បែក​ទូទៅ​ដែរ​។ 

​ក្រៅពីនេះ ក្រុម​អ្នកស្រាវជ្រាវ​នៅបាន​រកឃើញ​ទៀតថា ប្រេងដូង​អាចជួយ​ដោះស្រាយ​បញ្ហា​ស្បែក​រលាក​ដោយសារ​កម្តៅ​ថ្ងៃ​ផងដែរ ដោយ​គ្រាន់តែ​យក​ប្រេងដូង​លាប​លើ​ខ្នង ក្រោយពី​ងូតទឹក ឬ​លាប​ថ្ពាល់​ដែល​ខ្លោច​ដោយសារ​កម្តៅថ្ងៃ​ដុត​កម្លោច​នោះ​។ ទោះបីយ៉ាងណា ពួកគេ​ក៏បាន​ដាស់តឿន​ថា ប្រេងដូង​ដែល​លាប​ទៅ​មាន​ប្រសិទ្ធភាព ទាល់តែ​ជា​ប្រភេទ​ប្រេងដូង​សុទ្ធ​ល្អ ១០០​ភាគរយ​៕ ប្រភព​៖antkh 

ព័ត៌មានផ្សេងទៀត