ពេល​ហត់ពិសា​ទឹក​ត្រជាក់ណែន​ដើមទ្រូង​

ដោយ៖ អ៊ុន សុខឡា 04-11-2018 7:16 pm 842

​ក្រោយពេល​ស្រេកទឹក​ខ្លាំង ឬ​ហាត់ប្រាណ​ហត់​បែកញើស មនុស្ស​មួយចំនួន តែង​ពិសា​ទឹក​ត្រជាក់​មួយ​ចម្អែ​ត​។ ប៉ុន្តែ​អ្នកដឹង​ទេ ទឹក​ត្រជាក់​ខ្លាំង អាចធ្វើឲ្យ​សរសៃឈាម ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ត្រូវ​រួញ​ខ្លួន ទម្រាំ​តែ​កោសិកា​អាច​សម្រប​ខ្លួន និង​ពង្រីក​ខ្លួន​ដើម្បី​ស្រូបយក​ទឹកបាន ត្រូវ​ចំណាយពេល​យូរ​ទៀត ហេតុនេះហើយ ទើបបានជា​បណ្តាលឲ្យ​ឈឺ​ចុ​កណែន​ដើមទ្រូង​។ 

​ដូច្នេះ គូរ​ពិសា​ទឹក​ធម្មតា​បាន​ហើយ វា​មាន​ប្រយោជន​ដល់​រាងកាយ​ផង​។ មិនតែប៉ុណ្ណោះ មិនគួរ​ពិសា​ទឹក​ច្រើនពេក​ទេ ក្រោយពី​បាន​ហាត់ប្រាណ​។ ព្រោះ​រាងកាយ​បាត់បង់​ជាតិ​អំបិល ទៅតាម​ញើស ប្រសិនបើ​ពិសា​ទឹក​ច្រើនពេក​ទៅ អាច​ឲ្យ​បាត់​លំនឹង ធ្វើឲ្យ​ល្វើយ​អស់កម្លាំង រហូតដល់​ថ្នាក់​សន្លប់​ក៏មាន​៕ ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត