តួនាទី​របស់​ផ្លែ​គូ​លេននៅក្នុង​ការថែរក្សា​ផ្ទៃមុខ​

ដោយ៖ អ៊ុន សុខឡា 01-11-2018 6:18 pm 774

​ផ្លែ​គូ​លេន​ជួយ​ពន្យារ​ស្បែក​កុំឲ្យ​ឆាប់​ចាស់​ទៅតាម​អាយុ​។ នៅពេល​អាយុ​ច្រើន រាងកាយ​របស់​អ្នក ​ផលិត​រ៉ាឌីកាល់​សេរី​កាន់តែច្រើន ​ទៅតាម​នោះដែរ​។ រ៉ាឌីកាល់​សេរី នឹង​បំផ្លាញ​ស្បែក​របស់​អ្នក ជា​មូលហេតុ​ធ្វើឲ្យ​ស្បែក​ជ្រួ​ញ​។ ផ្លែ​គូ​លេន​មាន​សមត្ថភាព ទប់ទល់​នឹង​បញ្ហា​នេះ តាមរយៈ​ការយក​ផ្លែ​គូ​លេន មក​ធ្វើជា​ម៉ាស​បិទមុខ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ផ្លែ​គូ​លេន​៤​ទៅ​៥​ផ្លែ​ បក​យកតែ​សាច់ និង​ចេកទុំ​មួយ​កំណាត់​ផ្លែ កិន​ឲ្យ​ម៉ដ្ឋ​ចូលគ្នា រហូត​ក្លាយជា​ល្បាយ ហើយ​យកមក​លាប​លើ​ផ្ទៃមុខ និង​ក អមដោយ​ការប្រើ​ចុង​ម្រាមដៃ​ម៉ាស្សា​ថ្នមៗ​។ បន្ទាប់ពី​លាប​រួច ត្រូវ​រក្សាទុក​១៥​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​៕

ព័ត៌មានផ្សេងទៀត