ផ្លែ​ទទឹម​និង​ទឹក​ក្រូចឆ្មារព្យាបាល​ផ្ទៃ​មុខខូចដោយសារ​កម្តៅថ្ងៃ​

ដោយ៖ អ៊ុន សុខឡា 23-10-2018 12:24 pm 1228

​ផ្លែ​ទទឹម​មិន​ត្រឹម​ជា​ផ្លែឈើ ដែលមាន​រសជាតិ​ឆ្ងាញ់ ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជា​ផ្លែឈើ ដែល​ល្អ​សម្រាប់​សម្រស់​ផងដែរ​។ គ្រាប់​ពណ៌​ឈាមជ្រូក​របស់​វា អាចជួយ​ឲ្យ​ស្បែក​របស់​អ្នក រលោង​និង​ស្បែក​មាន​សុខភាព​ល្អ​។​

​វិធី​ធ្វើ​៖​យក​ផ្លែ​ទទឹម​កិន​ម៉ដ្ឋ​១​ស្លាបព្រា លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​បន្តិច ច្របល់​ឲ្យ​សព្វ​ហើយ​យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​៣០​នាទី​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ផ្លែ​ទទឹម​មាន​ប្រសិទ្ធភាព ជួសជុល​ផ្ទៃមុខ ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​កាំរស្មី​UV៕

ព័ត៌មានផ្សេងទៀត