យក​មុន​ក្បាល​ខ្មៅ​និង​កោសិកា​ងាប់​ចេញជា​ដំណាក់កាលថែស្បែកមុខយ៉ាង​សំខាន់​របស់​នារី​កូរ៉េ​

ដោយ៖ អ៊ុន សុខឡា 21-10-2018 4:24 pm 1546

​នារីៗ​កូរ៉េ បាន​បែង​ចែក​ការថែរក្សា​ស្បែក​មុខ​របស់​ពួកគេ​ជា​ដំណាក់កាល​។ នៅក្នុង​ដំណាក់កាល​យក​មុន​ក្បាល​ខ្មៅ និង​កោសិកា​ស្បែក​ងាប់​ចេញ ជា​ដំណាក់កាល​សំខាន់បំផុត​។ ពួកគេ​ដឹងថា នៅពេលដែល​យក​កោសិកា​ងាប់​គរ លើ​ផ្ទៃមុខ​ចេញ​អស់ វា​នឹង​អនុញ្ញាតឲ្យ​ស្បែក​មុខ​ស្រូបយក ចំណី​ដែល​យើង​ផ្តល់ឲ្យ​ស្បែក​មុខបាន​កាន់តែជ្រៅនៅ​ក្នុងស្បែក និង​កាន់​តែមាន​ប្រសិទ្ធភាព​។​

​នារី​កូរ៉េ បានផ្តល់​ជា​មតិយោបល់​ថា ដំណោះស្រាយ​ល្អ​បំផុត ក្នុង​ការយក​កោសិកា​ងាប់​លើ​ផ្ទៃមុខ​ចេញ គឺ​ប្រើប្រាស់​ម៉ាស black sugar ។ black sugar​មាន​ស​មត្ថភាព យក​មុន​ក្បាល​ខ្មៅ​ចេញពី​ផ្ទៃមុខ​។ ប្រសិនបើ​អ្នក​ប្រើ​វា​ទៀងទាត់ អ្នកនឹង​សង្កេតឃើញ​ស្បែក​មាន​ការផ្លាស់ប្តូរ មកជា​ទន់​និង​ស្រស់ថ្លា​ជាង​មុន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕

ព័ត៌មានផ្សេងទៀត