ងូតទឹកដោយ​ប្រើ​ក្បាល​ផ្កាឈូក​កខ្វក់ប្រយ័ត្ន​កើត​ជំងឺ​នេះ!

ដោយ៖ អ៊ុន សុខឡា 19-10-2018 12:27 pm 1540

​អ្នក​ដែល​ប្រើប្រាស់​ក្បាល​ផ្កាឈូក​ងូតទឹក ក្នុង​រយៈពេល​យូរ នឹង​សង្កេតឃើញ កំណក​ជាប់​ក្បាល​ផ្កាឈូក ក៏ដូចជា​បរិវេណ​រន្ធ​បញ្ចេញ​ទឹកតូចៗ​របស់​វា​មិន​ខាន​។ ប៉ុន្តែ​មនុស្ស​មួយចំនួន អាច​មិន​ចាប់អារម្មណ៍ នឹង​កំណក​កខ្វក់ តោង​ជាប់​ក្បាល​ផ្កាឈូក ដែល​ពួកគេ​ប្រើ​សម្រាប់​ងូតទឹក​ព្រឹក​-​ល្ងាច​នោះទេ​។ ការមើលរំលង និង​មិន​សម្អាត សម្ភារ​ក្នុង​បន្ទប់ទឹក​កំប៉ិកកំប៉ុក​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ដោយ​មិន​ដឹងខ្លួន​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា បាក់តេរី​ដែល​តោង​ជាប់ ក្បាល​ផ្កាឈូក​នោះ អាចជា​មូលហេតុ នាំឲ្យ​កើត​ជំងឺ​សួត​៕

ព័ត៌មានផ្សេងទៀត