អង្គុយ​យូរ​ត្រូវបាន​គេ​ផ្សារភ្ជាប់ទៅនឹង​ការ​ធា​ត់និង​ប្រឈម​នឹង​ការកើត​ជំងឺ​មួយចំនួន​

ដោយ៖ អ៊ុន សុខឡា 19-10-2018 11:35 am 812

​យោងទៅតាម​ការសិក្សា គឺ​គេ​បាន​ភ្ជាប់​ការ​អង្គុយ​ច្រើន​ហួសហេតុ ជាមួយនឹង​ការ​ធាត់​លើស​ទម្ងន់​និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​2 ព្រមទាំង​មហារីក​និង​ការ​ឆាប់​ស្លាប់​។ គេហទំព័រ​brightside បាន​ពន្យល់ថា ការ​អង្គុយ​រយៈពេល​យូរ នឹង​ធ្វើឲ្យ​ការរំលាយ​អាហារ​ថយចុះ ដែល​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​រាងកាយ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម សម្ពាធ​ឈាម និង​បំបែក​ខ្លាញ់​ក្នុង​ខ្លួន​៕

​ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​បញ្ហា​សុខភាព  ពី​ការមិនធ្វើ​សកម្មភាព គេ​បាន​ណែនាំ​ឲ្យធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍ និង​កាត់បន្ថយ​ការ​អង្គុយ​។ សម្រាប់​បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​ការិយាល័យ ឬ​អ្នក​បំពេញការងារ​ដោយ​ប្រើ​ឥរិយាបទ​អង្គុយ ត្រូវគេ​ណែនាំ​ឲ្យធ្វើ​សកម្មភាព​សាមញ្ញៗ នៅក្នុង​រយៈពេល​៣០​នាទី​ម្តង​៕

ព័ត៌មានផ្សេងទៀត